Total Pageviews

Friday, October 31, 2014

ក្ដារចុចខ្មែរឆ្លាតវៃថ្មី ធ្វើឱ្យអ្នកប្រើទូរស័ព្ទដំណើរការលើ iOS 8

To Download Khmer Smart Keyboard From Itune Store , Please Click Here ,
ខណៈដែល​ចំនួន​អ្នកប្រើប្រាស់​ទូរស័ព្ទ​ប្រព័ន្ធ​ប្រតិបត្តិការ iOS8 កំពុងតែ​រីករាយ​នឹង​ក្តារ​ចុច​ខ្មែរ​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុម 4khmeriPhone ព្រោះ​បាន​ប្រើ​ដោយ​មិនចាំបាច់ Jeabreak ដែល​អាច​បង្ក​ឱ្យ​បញ្ហា​ណាមួយ​កើតឡើង​នោះ ក្តារ​ចុច​ឆ្លាត​វៃ​ថ្មី ដែលជា​ការបង្កើតឡើង​ដោយ​និស្សិត​ខ្មែរ​រៀន​នៅ​ប្រទេស​ជប៉ុន​បាន​លេចឡើង។
1
ក្តារ​ចុច​ឆ្លាត​វៃ​ថ្មី​នេះ​បង្កើតឡើង​សំរាប់​ប្រជាជន​កម្ពុជា​ជាពិសេស ដោយ​និស្សិត​ខ្មែរ​រៀន​នៅ​ប្រទេស​ជប៉ុនទើប​បញ្ចប់​ការសិក្សា អនុ​បណ្ឌិត​នៅ​ប្រទេស​ជប៉ុន គឺ​លោក គ្រុយ វណ្ណា។ ក្តារ​ចុច​ឆ្លាត​វៃ​ជា​អក្សរ​ខ្មែរ​ថ្មីស្រឡាង ដើម្បី​ធ្វើ​ឲ្យ​ការសរសេរ​អក្សរ​ខ្មែរ​នៅលើ​ទូរស័ព្ទ​កាន់​តែ​លឿន​ជាង​មុន និង​មិន​រអាក់រអួល​ឡើយ។ ចំនុច​ពិសេស​របស់​វា​គឺ​ក្តារ​ចុច​នេះ​ឥតមាន​ប៊ូ​តុង Shift ទេ បើសិនជា​អ្នក​ចង់បាន​អក្ស​រ​ណាមួយ ដែល​នៅក្នុង​ប៊ូ​តុង​អក្សរ​តែមួយ អ្នក​គ្រាន់តែ​អូស​ចុះក្រោម​ជំនួស​វិញ។ចំពោះ​របៀប​វ​ប្រើ​គឺ​លោកអ្នក​ត្រូវ
2
- អូស​ខាងឆ្វេង​ដើម្បី​លុបអក្សរ
- អូស​ខាងស្ដាំ​ដើម្បី​ដូរ លេខ​និង​ស្រះ​ពេញ​តួ
-អូស​ខាងលើ​ដើម្បី​យក​អក្សរ​ដោយ​មិនបាច់​ដូរ​លេខ​និង​ស្រះ​ពេញ​តួ
-អូស​ប៊ូ​តុង​ដកឃ្លា​ឡើងលើ ចាប់ពី​ឆ្វេង ឬ​ស្ដាំ​ដើម្បី​យក​សញ្ញា​សួរ “?” ឬ​សញ្ញា​ខណ្ឌ “” ។ ដើម្បីចូលទៅ Download សូមចុច
ក្រោយពី​អភិវឌ្ឍ​កម្មវិធី​ក្ដារ​ចុច​នេះ​ឡើង​និស្សិត​ខ្មែរ​រូបនេះ សង្ឃឹមថា អ្នកប្រើប្រាស់​អាច​វាយ​អក្សរ​ខ្មែរ​បាន​លឿន ដែល​នឹង​អាច​កាត់​បន្ថ​យ​បញ្ហា​ប្រើ​អក្សរ​អង់គ្លេស​មក​សរសេរ​ជំនួស​ភាសា ខ្មែរ( អក្សរ​ឡាតាំង អក្សរប្រកប)  ហើយ​ដែល​នឹងធ្វើ​ឲ្យ​អក្សរ​ខ្មែរ​មានការ​ប្រើ​ប្រាស់​​ច្រើនជាង​មុន។ លោក​បញ្ជាក់ថា កម្មវិធី​នេះ​ទើប​ដាក់ឱ្យ​ទាញយក​នៅលើ iOS 8 ប៉ុណ្ណោះ​ហើយនឹង​បន្ត​អភិវឌ្ឍន៍​បន្ថែម​នៅ androrid នៅពេលឆាប់ៗនេះ៕

No comments:

Post a Comment